កម្សាន្ត ចំណេះដឹង ទេសចរណ៍

មិនគួរអោយជឿថានៅលើលោកនេះមានកោះបេះដូង ស្អាតៗនិងគួរអោយ…

ធ្លាប់តែឮថាមានកោះសង្សារ កោះត្រល់ ឥលូវមកមើលកោះបេះដូងម្ដងមើលថាស្អាតប៉ុណ្ណា!

បរទេស៖ ថ្ងៃនេះ សូមនាំប្រិយមិត្តមកស្វែងយល់នូវកោះរូបរាងបេះដូង កោះទាំងនោះកើតឡើងពីធម្មជាតិនៅលើភពលោក ដែលធ្វើឱ្យអ្នកទាំងអស់គ្នា ងឿងឆ្ងល់ក្នុងចិត្តថា តើវារូបរាងបែបដោយរបៀបណា? ហេតុអ្វីរូបរាងដូចស្ទើរតែមួយរយភាគរយយ៉ាងនេះ? ដូច្នេះ ខាងក្រោមនេះ មានកោះរាងបេះដូងដូចស្ទើរតែបេះបិតតែម្ដង។នៅលើភពផែននេះ មានទាំងដែនគោក និងដែនទឹក អ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ គឺមានកោះដុះនៅកណ្ដាលសមុទ្រ ទន្លេ បឹងបួងជាដើម។ កោះទាំងនោះទៀតសោត ក៏មានរូបរាងផ្សេងៗគ្នា ជួនការអាចមានរូបរាងដូចសត្វអ្វីមួយ គេក៏ដាក់ឈ្មោះកោះនោះទៅតាមឈ្មោះសត្វទៀតផង។ ដូច្នេះ និយាយជារួម គេអាចនឹងហៅ ឬដាក់ឈ្មោះកោះទាំងនោះទៅតាមស្ថានភាពនៃទម្រង់នៃកោះ ឬក៏តាមប្រវត្តិដែលបានកើតឡើងនៅកោះក៏អាចមាន។

១. កោះ Galesnjak​ (កោះម្ចាស់ស្នេហ៍) នៅប្រទេសក្រូអាស៊ី(Croatia)

កោះនេះ ស្ថិតនៅក្នុងតំបន់ Pašman Canal នៃសមុទ្រ Adriatic។ វាមារាងបេះដូងដ៏ស្រស់ស្អាតដែលកើតឡើងដោយធម្មជាតិ។ កោះនេះមានផ្ទៃក្រឡា ១៣២ គីឡូម៉ែត្រការ៉េ ដោយឆ្នេររបស់វាមានប្រវែង ១,៥៥ គីឡូម៉ែត្រ។

២. កោះ Makepeace នៅប្រទសអូស្រ្ដាលី

វាជាកោះឯកជនដែលជាកន្លែងល្អប្រណីតមួយនៅលើដងទន្លេ Noosa នៅឃ្វីនលែន (Queensland)។ កោះនេះ ស្ថិតនៅក្បែរឆ្នេរ បឹង និង ឆ្នេរស៊ុនសាន់ដ៏ស្រស់ស្អាតរបស់អូស្ត្រាលី។

៣. កោះបេះដូង នៅប្រកូរ៉េខាងត្បូង

មានទីតាំងស្ថិតនៅសមុទ្រខាងលិច ដែលមានរាងបេះដូងដោយធម្មជាតិ។

៤.​ កោះ Blueberry ប្រទេសកាន់ណាដា

កោះនេះ មានទីតាំងស្ថិតនៅលើភ្នំ Laurentian ដែលមានចំងាយតែ ៤៥ នាទី ប៉ែកខាងជើងទីក្រុងម៉ុងរ៉េអាល (Montreal) ហើយជាកោះដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត។

៥. កោះ Harbor រដ្ឋ Maine សហរដ្ឋអាម៉េរិក

កោះនេះ មានទីតាំងស្ថិតនៅកណ្តាលរបស់ Bucks Harbor, Brooksville រដ្ឋMaine។ កោះនេះត្រូវបានលក់ទៅឱ្យអង្គការអភិរក្សដីទូទាំងរដ្ឋ ដើម្បីការពារសម្រស់ធម្មជាតិនេះ។

Leave a Reply

Your email address will not be published. Required fields are marked *