កម្សាន្ត

ពិតជាល្អខ្លាំងណាស់ ស្រ្តីម្នាក់បានកំពុងរកមុខអ្នកដែលបានជូននាងមកមន្ទីពេទ្យពេលដែល…

បើយោងតាមបណ្តាញសង្គមគណនី​ហ្វេ​ស​ប៊ុ​ក​របស់​ស្ត្រី​ម្នាក់​ឈ្មោះ Chaowara Khotsamnuan បាន​បង្ហោះសារថានាង​ចង់​ថ្លែងអំណរគុណ​ដល់​វីរៈបុរស​ម្នាក់ ដែល​បាន​ជួយសង្គ្រោះ​ជីវិត​កូនស្រី​របស់​នាង ។

 

​នាងបានឲ្យដឹងថាកុំតែមានបុរសម្នាក់នោះពេលនេះមិនដឹងជាកូនស្រីដែលឈឺធ្ងន់នេះទៅជាយ៉ាងណានោះទេ នាងបានលើកឡើងនៅលើគណនីនាងផ្ទាល់ថា​

 

នាង​ចង់​ជួប និង​ថ្លែងអំណរគុណ​ដល់​អ្នកជិះ​ម៉ូតូ​ដែល​ពុំ​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​បាន​ជួយ​ឌុប​នាង និង​កូនស្រី​អាយុ ១០ ខែ របស់​នាង​ដែល​ឈឺ​ធ្ងន់ ទៅកាន់​មន្ទីរពេទ្យ Phayathai Sri Racha ។

នាងបានឲ្យដឹងថាពេលដែលនាងបានជិះរថយន្តប៉ុន្តែផ្លូវស្ទះស្របពេលដែលកូនរបស់នាងកំពុងក្តៅខ្លួនខ្លាំងនាងបានស្រែករកជំនួយ

 

ហើយនាងបានបន្តថាកូនរបស់នាងមានអាការៈប្រកាច់ទៀតផងបុរសម្នាក់នោះក៏បានសុខចិត្តបើកម៉ូតូមកជួយជូននាងទៅមន្ទីពេទ្យ។​នាង​និយាយថា អ្នកជិះ​ម៉ូតូ​នោះ​ស្រាប់តែ​មិនដឹង​ជា​ទៅណា​បាត់

 

ទាំងដែលមិនទាន់បាន​ឈ្មោះ និង​អរគុណ​គាត់​ផង​នោះ ។ព្រោះពេលដែលនាងភ័យពេកក៏នាំកូនចូលទៅក្នុងពេទ្យបាត់ដោយមិនបាននឹកឃើញពីគាត់ដែលជូនមកឡើយអារម្មណ៍នៅតែនឹងកូនដែលកំពុងឈឺធ្ងន់។

 

 

Leave a Reply

Your email address will not be published. Required fields are marked *