កម្សាន្ត

ពិតជាអស្ចារ្យណាស់! កូនខ្មែរយើងអាចបង្កើតយន្តហោះបាន… (វីដេអូ)

 

វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលកូនខ្មែរមួយរូប មានសមត្ថភាពដ៏ពិសេសអស្ចារ្យ អាចធ្វើយន្តហោះដែលច្នៃប្រឌិត បានដោយខ្លួនឯងដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន។ ប្អូនប្រុសមានឈ្មោះថា ជឿន ចាន់នី អាយុ 28 ឆ្នាំ សព្វថ្ងៃមានមុខរបរជានិស្សិតផ្នែក អាយធី ។ ដោយសារតាំងពីក្មេងមកមានក្តីស្រលាញ់ក្នុងការបើកយន្តហោះ តែដោយសារតែកម្រិតជីវភាពខ្វះខាតបង្ខំចិត្តធ្វើជាអ្នកប្រជុំអស់វិញម្ដង។ ទស្សនាវីដេអូខាងក្រោមគាត់មិនធ្វើការបកស្រាយលំអិតនូវរឿងរ៉ាវកន្លងមក។ ជាមួយនេះក៏មានអ្នកបញ្ចេញមតិផ្សេងៗគ្នាថា សូមប្អូន បង្កើតក្រុមវិស្វករ ទី១ ផ្នែកមេកានិក ក្នុងការគូសប្លង់គ្រោងឆ្អឹងយន្តហោះនិងប្រព័ន្ធផ្នែករឹង ត្រូវធ្វើការរក្សាសិទ្ធិស្នាដៃ ត្រូវតែមានការកំណត់នូវ ម៉ូដែល model និង series ស៊េរីថ្មីៗ ទី២វិស្វករ ផ្នែកអេឡិចត្រូនិក សម្រាប់ធ្វើការអភិវឌ្ឍន៍លើប្រព័ន្ធផ្នែកទន់ ព្រមទាំងសុវត្ថិភាពទូទៅ ទី៣ផ្នែកគណនេយ្យនិងទីផ្សារ ដើម្បីរកទីផ្សារលក់ផលិតផល ទៅតាមខេត្តនាៗក្នុងស្រុក ឬមួយប្អូនៗអាចទាក់ទងទៅសាលាពហុបច្ចេក ឬសកលវិទ្យាល័យផ្សេងៗ ដែលគេមានប្រារព្ធពិធីប្រចាំឆ្នាំ ដែលគេចែកចេញជា team អោយបង្កើតគំនិតឆ្នៃប្រឌិតថ្មីៗ ដូចនេះហើយក្រុមរបស់ប្អូនៗនឹងមានឱកាសល្អចូលរួមបង្ហាញនូវទេពកោសល្យយើង ដែលយើងបានមានគំនិតថ្មីៗ ល្អៗ ផលិតផលកែឆ្នៃថ្មីៗ ពេលនោះនឹងអាចមានភ្ញៀវចាប់អារម្មណ៍ order ផលិតផលរបស់យើងៗ បានទីផ្សារ ។ល។ សូមបងប្អូនទាំងអស់គ្នាជួយគាំទ្រស្នាដៃរបស់កូនខ្មែរយើងផង យើងត្រូវជួយលើកទឹកគាត់ដើម្បីអោយគាត់មានកម្លាំងចិត្តក្នុងការធ្វើបន្តទៀត ហើយបើសិនជាមានអ្នកគាំទ្រគាត់ច្រើននោះថ្ងៃអនាគតគាត់នឹងអាចផលិតយន្តហោះធំ ដែលមនុស្សអាចជិះបានថែមទៀតផង (ខ្ញុំគាំទ្រស្នាដៃកូនខ្មែរ ខ្ញុំគាំទ្រគាត់ 100%)

Leave a Reply

Your email address will not be published. Required fields are marked *