ហោរាសាស្ត្រ

​ឆ្នាំ​ទាំង​៥​នេះ​លាភ​ លុយ​ចូលជាប់គ្នា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំលុង​ប្រាំ​ថ្ងៃនេះ​មាន​តែ​ឆ្នាំ​៥​គត់​ដែល​មានសំណាង​ល្អ​លាភ​លុយ​ហូរ​ចូល​ជាប់​គ្នា​មិន​ដាច់ ដែល​តាម​ជើង​លេខ​ប្រាប់​ថា នៅ​រង្វង់​ប្រាំ​ថ្ងៃ​ចាប់ពី​ថ្ងៃ១០ ​រហូត​ដល់​ថ្ងៃ​ទី​២៣ កក្កដា អ្នក​កើត​ឆ្នាំ​ទាំង​៥ រកា មមែ ច ឆ្លូវ វក

សម្បូរ​លុយ​ចាយ​ហូរហៀរ ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស មានទ្រព្យ​មហាសាល​ប្រចាំជីវិត ពណ៌​នាំ​សំណាង ស ក្រហម ខៀវ ។

ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ឯ​សម្ព័ន្ធភាព​ស្នេហា គូ​ស្វាមីភរិយា កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ មាន​តែ​ភាព​ផ្អែមល្ហែម និង​យល់ចិត្ត​គ្នា​យ៉ាង​មាន​សេចក្តីសុខ​សុភមង្គល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំរកា

អ្នកមាន​សំណាង​ធំ ពណ៌​នៃ​លាភ​សំណាង​ទឹកក្រូច លេខ​នាំ​លាភ​២៧៩ លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត មាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ។

តាម​ជើង​លេខ​បាន​កំណត់​ថា នៅ​កំលុង​ប្រាំ​ថ្ងៃ​អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ណែន​ៗ​ដៃ និង​ជា​អ្នកមាន​បញ្ញា​វាងវៃ​អាច​សម្រេច​រាល់​ការងារ​ដោយ​ជោគជ័យ ។

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំមមែ

ប្រាំ​ថ្ងៃនេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ដៃ មាន​លាភ​ធំ​ចូល​មក ង៉ូ​វ​ហេង​ឡើង​ខ្លាំង សំណាង​កាន់តែ​ល្អ សម្បូរ​មាសប្រាក់​ចាក់​ចូល​ពេញ​ទូ ។

អ្នក​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​ទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន​ប្រសប់​ក្នុង​ការ​រក​លុយ រាសី​ខ្ពស់ត្រដែត ពណ៌​នាំ​សំណាង មាស លេខ​នាំ​លាភ​៥៥៥ ការងារ​រក​ទទួលទាន​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។

សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ និង​ការ​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំច

ជាតិ​ជា​អ្នកមាន​សំណាងល្អ​តាំងពី​កំណើត​មក នៅ​រង្វង់​ប្រាំង​ថ្ងៃនេះ​លោក​អ្នក​កាន់តែ​ល្អ​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។

ជើង​លេខ​ប្រាប់​ថា មហា​ឆ្នាំ​នេះ​ជា​មនុស្ស​ទៀងត្រង់​មាន​បញ្ញា​ច្រើន​មានទ្រព្យ​មហាសាល​ពេញ​មួយ​ជីវិត ។ ពណ៌​នាំ​សំណាង ខៀវ លេខ​ហេង​២៥៨​ការងារ​ទាំងឡាយ​រីក​ចម្រើន​ដុះដាល​ទៅ​មុខជា​និច្ច ។

ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ​រកគ្នា ។

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំឆ្លូវ

ពណ៌​នាំ​លាភ ទឹក​ខៀវ លេខ​នាំ​លាភ​៣៥៩​រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។

នៅ​កំលុង​ប្រាំ​ថ្ងៃនេះ​ទោះជា​លោក​អ្នក​បំពេញ​កិច្ចការ​អ្វី​ក៏​ជោគជ័យ ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​លឿន​ទៅ​មុខ ។

ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំវក

លេខ​ហេង​៥២៦ រាសី​ល្អ សំណាង​ខ្ពស់ លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត ជា​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ៗ​ដៃ ។

តាម​ជើង​លេខ​បាន​ប្រាប់​ថា អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​មាន​លាភ​មាន​ជ័យ​មាន​លុយ​ហូរ​ចូល​ច្រើន​នៅ​កំលុង​ប្រាំ​ថ្ងៃនេះ និង​សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ ។

រីឯ​សម្ព័ន្ធ​ស្នេហា គូ​ស្វាមីភរិយា កំលោះ ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ ផ្អែមល្ហែម​រកគ្នា ៕

 

Leave a Reply

Your email address will not be published. Required fields are marked *