ពត៌មាន

ប្រពៃណាស់លោកយាយអាយុ១០១ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ ទទួលបានអំណោយ…

នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅជូនលោកយាយ ហូ ខាំ អាយុ១០១ឆ្នាំ ដែលបានស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលាបឋមសិក្សាចតុមុខ រាជធានីភ្នំពេញ។ ជាមួយនោះដែរតំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញមកអបអរសាទរ និងជូនបាច់ផ្កាដល់លោកយាយ ដែលបានស័្មគ្រចិត្តចាក់វ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិន។ […]

ពត៌មាន

កាណាដា និងសហរដ្ឋអាមេរិក មនុស្សរាប់រយនាក់ត្រូបានស្លាប់ដោយសាររលក…

សាកសពមនុស្សជាច្រើននាក់ត្រូវបានគេរកឃើញនៅក្នុងលំនៅឋានដែលគ្មានម៉ាស៊ីនត្រជាក់ ឬកង្ហារ។ សាកសពខ្លះ គឺជាមនុស្សចាស់ដែលពួកគេត្រូវ បានគេជឿថាបានស្លាប់នៅក្នុងរលកកម្ដៅដ៏ខ្លាំងមួយ ដែលបានកើតឡើងនៅភាគខាងលិចនៃប្រទេសកាណាដា និងតំបន់ប៉ាស៉ីហ្វិកភាគពាយព្យ នៃសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។ ជុំវិញបញ្ហានេះ អាជ្ញាធរបានបង្កើតមជ្ឈមណ្ឌលផ្ដល់ភាពត្រជាក់ ដើម្បីចែកចាយទឹកដល់អ្នកគ្មានផ្ទះសម្បែង និងចាត់វិធានការផ្សេងៗនានាផងដែរ។ ទោះជាយ៉ាងណា មនុស្សរាប់រយនាក់ត្រូវបានគេជឿថាបានស្លាប់គិតចាប់ពីថ្ងៃសុក្រសប្ដាហ៍មុន រហូតមកដល់ថ្ងៃអង្គារសប្ដាហ៍នេះ។ អ្នកត្រួតពិនិត្យសុខភាពនៅរដ្ឋអូរ៉េហ្គន (Oregon) សហរដ្ឋអាមេរិក បានគូសបញ្ជាក់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា […]

ពត៌មាន

វីវរហើយ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ ថៃមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន…

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,៥៣៣ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៥,៤០៦ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ […]

កម្សាន្ត ចំណេះដឹង ចែករំឡែក ទេសចរណ៍

តើអ្នកដឹងទេថាក្នុងពិភពលោកនេះ ប្រទេសណាដែលមានកោះច្រើនជាងគេបំផុត?

នៅលើផែនដីនេះមានប្រទេសជាច្រើន ដោយប្រទេសខ្លះជាប្រទេសដីកោះ ហើយប្រទេសខ្លះទៀតជាប្រទេសដីគោក និងគ្មានកោះសូម្បីតែមួយ។ ត្បិតថាមានប្រទេសជាច្រើនដែលមានកោះ​ ប៉ុន្តែប្រទេសមួយចំនួនគឺមានកោះច្រើនជាងគេរហូតដល់រាប់ម៉ឺនកោះ។ ចង់ដឹងថា ប្រទេសណាខ្លះដែលមានកោះច្រើនជាងគេបំផុតក្នុងពិភពលោកនោះ​សូមអានខាងក្រោមទាំងអស់គ្នា។ 11. ប្រទេសអេស្តូនី ការសិក្សានៅឆ្នាំ២០១៥ បានរកឃើញថា ប្រទេសអេស្តូនីមានកោះប្រមាណ ២.៣៥៥ ហើយកោះដែលធំជាងគេគឺកោះ Saaremaa ដែលមានផ្ទៃក្រឡា ២.៦៧១ គីឡូម៉ែត្រការ៉េ។ កោះភាគច្រើនជាកោះគ្មា​នមនុស្សរស់នៅ។ 10. ប្រទេសក្រិក ប្រភពផ្សេងគ្នាកំណត់ពីចំនួនកោះផ្សេងគ្នា ដែលមានចំនួនចន្លោះពី ១.៦០០ […]

កម្សាន្ត ចំណេះដឹង ទេសចរណ៍

មិនគួរអោយជឿថានៅលើលោកនេះមានកោះបេះដូង ស្អាតៗនិងគួរអោយ…

ធ្លាប់តែឮថាមានកោះសង្សារ កោះត្រល់ ឥលូវមកមើលកោះបេះដូងម្ដងមើលថាស្អាតប៉ុណ្ណា! បរទេស៖ ថ្ងៃនេះ សូមនាំប្រិយមិត្តមកស្វែងយល់នូវកោះរូបរាងបេះដូង កោះទាំងនោះកើតឡើងពីធម្មជាតិនៅលើភពលោក ដែលធ្វើឱ្យអ្នកទាំងអស់គ្នា ងឿងឆ្ងល់ក្នុងចិត្តថា តើវារូបរាងបែបដោយរបៀបណា? ហេតុអ្វីរូបរាងដូចស្ទើរតែមួយរយភាគរយយ៉ាងនេះ? ដូច្នេះ ខាងក្រោមនេះ មានកោះរាងបេះដូងដូចស្ទើរតែបេះបិតតែម្ដង។នៅលើភពផែននេះ មានទាំងដែនគោក និងដែនទឹក អ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ គឺមានកោះដុះនៅកណ្ដាលសមុទ្រ ទន្លេ បឹងបួងជាដើម។ កោះទាំងនោះទៀតសោត ក៏មានរូបរាងផ្សេងៗគ្នា ជួនការអាចមានរូបរាងដូចសត្វអ្វីមួយ គេក៏ដាក់ឈ្មោះកោះនោះទៅតាមឈ្មោះសត្វទៀតផង។ ដូច្នេះ […]

ជំនឿ

មិនគួរអោយជឿ អ្នកតាឃ្លាំងមឿងមិនត្រឹមតែជាមេទ័ព​ធំ​ដ៏ខ្លាំងពូកែទេ ថែមទាំងចេះ…

តា​មឿង​ មាន​ស្រុក​កំណើត​នៅ​ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់ ជា​បុគ្គល​ម្នាក់​ខ្លាំង​ពូកែ ចេះ​មន្ត​អាគម​គាថា​គ្រប់​បែប​យ៉ាង​ស័ក្ត​សិទ្ធិ ។ នៅ​ពេល​បាន​ដំណឹង​ថា​ព្រះបាទ​អង្គ​ចន្ទរាជា ត្រឡប់​មក​ពី​ប្រទេស​សៀម និង​កំពុង​តែ​លើក​ទ័ព​តម្រង់​ចូល​មក​ខេត្ត​ពោធិ៍សាត់ តា​មឿង​ធ្វើ​សកម្មភាព​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ និង​ប្រមូល​ទ័ព​បាន​ប្រមាណ​ជា ៣០០០​ នាក់ ចាំ​បម្រើ និង​ដង្ហែ​ព្រះអង្គ ។ ក្រោយ​ពី​បាន​ច្បាំង​ឈ្នះ និង​​សម្លាប់ពញាសួគ៌ាលោក ចៅហ្វាយ​ខេត្ត​ពោធិ៍សាត់​របស់​ព្រះ​ស្ដេច​កន ព្រះអង្គចន្ទ​រាជា បាន​តែង​តាំង​តាមឿង ជា​ចៅហ្វាយ​ខេត្ត​ពោធិ៍សាត់ មុខងារ​ជា ឧកញ៉ាសួគ៌ាលោក និង​ជាមេទ័ព​ធំ​របស់​ព្រះ​អង្គ នៅ​ឆ្នាំជូត គ.ស. […]

ចំណេះដឹង

សញ្ញាទាំង១០នេះ កំពុងតែរំឭកអ្នកថា ថ្លើម…

សញ្ញាព្រមានទាំង១០ កំពុងតែរំឭកអ្នកថា ថ្លើមរបស់អ្នក ផ្ទុកទៅដោយជាតិពុលធ្ងន់ធ្ងរ រោគសញ្ញាខាងក្រោមនេះបង្ហាញថា ថ្លើមរបស់អ្នកទំនងជាផ្ទុកទៅដោយសារធាតុពុល ហើយត្រូវតែបន្សុត និងបន្សាបជាតិពុលជាបន្ទាន់។ ថ្លើម គឺជាសរីរាង្គដែលទទួលខុសត្រូវ ក្នុងការលុបបំបាត់ជាតិពុលចេញពីរាងកាយ។ ប្រសិនបើរាងកាយកខ្វក់ជាមួយជាតិពុលជាច្រើនពីអាហារ និងបរិដ្ឋានរស់នៅ នោះថ្លើមនឹងរងផលប៉ះពាល់យ៉ាងខ្លាំង និងបង្កើនហានិភ័យនៃការបង្កើតកោសិកាមហារីក។ ១. ឡើងមុន កន្ទួលរមាស់ ការបង្ហាញឱ្យឃើញច្បាស់បំផុតចំពោះការពុលថ្លើម គឺការឡើងមុន កន្ទួលរមាស់… ​​មូលហេតុនៃការពុលថ្លើម បណ្តាលឱ្យរមាស់ គឺបណ្តាលមកពីមុខងារថ្លើមចុះខ្សោយ ដូច្នេះការបន្សាបជាតិពុលក្នុងខ្លួនលែងមានប្រសិទ្ធិភាពទៀតហើយ។ […]

ចែករំឡែក

រូមមន្តទឹកឃ្មុំ កម្ចាត់ជាតិពុលក្នុងខ្លួន និងជួយ…

រូមមន្តទឹកឃ្មុំ លាយជាមួយវត្ថុធាតុដើម២យ៉ាង ជួយកម្ចាត់ជាតិពុលក្នុងខ្លួន និងជួយឱ្យស្បែកភ្លឺរលោង ចែងចាំង ទឹកឃ្មុំ គឺជាអាហារដែលមានអត្ថប្រយោជន៍ណាស់សម្រាប់សុខភាព និងស្បែករបស់អ្នក ជាពិសេសនៅពេលអ្នកប្រើវាឱ្យបានត្រឹមត្រូវ។ ទឹកឃ្មុំជាអាហារសុខភាពល្អណាស់សម្រាប់សុខភាព។ ទឹកឃ្មុំត្រូវបានគេប្រើនៅក្នុងអាហារឱសថសម្រស់ ជាមួយនឹងការប្រើប្រាស់ដ៏អស្ចារ្យជាច្រើនទៀត។   នេះគឺជាវិធី ២ យ៉ាងក្នុងការប្រើទឹកឃ្មុំប្រកបដោយប្រសិទ្ធភាព មិនត្រឹមតែធ្វើឱ្យស្បែកស្រស់ស្អាតប៉ុណ្ណោះទេ តែថែមទាំងជួយទ្រទ្រង់ដល់ការបន្សាបជាតិពុលក្នុងខ្លួនផងដែរ។ ១. ទឹកឃ្មុំ + ក្រូចឆ្មា + អំបិល វិធីព្យាបាលសម្រស់ដ៏ពេញនិយមមួយក្នុងចំណោមទឹកឃ្មុំ […]