ពត៌មាន

ប្រពៃណាស់លោកយាយអាយុ១០១ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ ទទួលបានអំណោយ…

នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅជូនលោកយាយ ហូ ខាំ អាយុ១០១ឆ្នាំ ដែលបានស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលាបឋមសិក្សាចតុមុខ រាជធានីភ្នំពេញ។ ជាមួយនោះដែរតំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញមកអបអរសាទរ និងជូនបាច់ផ្កាដល់លោកយាយ ដែលបានស័្មគ្រចិត្តចាក់វ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិន។ […]

ពត៌មាន

កាណាដា និងសហរដ្ឋអាមេរិក មនុស្សរាប់រយនាក់ត្រូបានស្លាប់ដោយសាររលក…

សាកសពមនុស្សជាច្រើននាក់ត្រូវបានគេរកឃើញនៅក្នុងលំនៅឋានដែលគ្មានម៉ាស៊ីនត្រជាក់ ឬកង្ហារ។ សាកសពខ្លះ គឺជាមនុស្សចាស់ដែលពួកគេត្រូវ បានគេជឿថាបានស្លាប់នៅក្នុងរលកកម្ដៅដ៏ខ្លាំងមួយ ដែលបានកើតឡើងនៅភាគខាងលិចនៃប្រទេសកាណាដា និងតំបន់ប៉ាស៉ីហ្វិកភាគពាយព្យ នៃសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។ ជុំវិញបញ្ហានេះ អាជ្ញាធរបានបង្កើតមជ្ឈមណ្ឌលផ្ដល់ភាពត្រជាក់ ដើម្បីចែកចាយទឹកដល់អ្នកគ្មានផ្ទះសម្បែង និងចាត់វិធានការផ្សេងៗនានាផងដែរ។ ទោះជាយ៉ាងណា មនុស្សរាប់រយនាក់ត្រូវបានគេជឿថាបានស្លាប់គិតចាប់ពីថ្ងៃសុក្រសប្ដាហ៍មុន រហូតមកដល់ថ្ងៃអង្គារសប្ដាហ៍នេះ។ អ្នកត្រួតពិនិត្យសុខភាពនៅរដ្ឋអូរ៉េហ្គន (Oregon) សហរដ្ឋអាមេរិក បានគូសបញ្ជាក់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា […]

ពត៌មាន

វីវរហើយ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ ថៃមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន…

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,៥៣៣ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៥,៤០៦ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ […]

ពត៌មាន

ពត៌មានក្តៅៗ!! ក្រសួងសុខាភិបាល ប្រកាសឱ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ប្រយ័ត្នមានគ្រោះថ្នាក់ដល់ជីវិត

ក្រសួងសុខាភិបាល ប្រកាស​ហាមឃាត់​ផ្សព្វផ្សាយ និង​លក់​ឱសថ​បុរាណ​ចិន LIANHUA QINGWEN JIAONANG ខុសច្បាប់ ក្រោយពី បាន​ពិនិត្យឃើញ មាន​គណនី បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចំនួន ៨ បាន​ផ្សព្វផ្សាយ​លក់ ដោយ​ភូតកុហក បោកប្រាស់ និង​បំផ្លើស ហួស​ពី​ការពិត ដោយ​គ្មាន​មូលដ្ឋាន វិទ្យាសាស្ត្រ​ត្រឹមត្រូវ ថា​អាច​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ បានជា​ដើម​…​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងសុខាភិបាល ក៏បាន​ព្រមាន​ប្រជាពលរដ្ឋ​ទាំងអស់ […]