មែននៅស្រុកគេទេ! ស្អាតណាស់់ នៅសៀមរាបយើងនិង…
តំបន់នេះស្រស់ស្អាតណាស់ ធម្មជាតិស្រស់បំព្រង និងពោរពេញទៅដោយខ្យល់បរិសុទ្ធ។ ពីមុនមិនដែលមានអ្នកណាមកលេងទេ តែឆ្នាំនេះមានគេមកលេងច្រើនមែនទែន បើទោះជាផ្លូវលំបាកក្តី។ អ្នកខ្លះមកលេងជាលក្ខណៈគ្រួសារ និងមិត្តភក្ដិ ថ្ងៃខ្លះមានទាំងសិស្សសាលាផងដែរ ហើយក៏មានអ្នកទេសចរមួយចំនួនមានគម្រោងថានឹងមកបោះតង់កម្សាន្តនៅទីនេះទៀតផង។បុរសវ័យ៤២ឆ្នាំរូបនេះប្រាប់ថា បច្ចុប្បន្ននៅទីនោះមិនទាន់បានអភិវឌ្ឍ ជាតំបន់ទេសចរណ៍នោះទេ ភាគច្រើនអ្នកទៅលេងកម្សាន្តជាអ្នកស្រុកក្បែរនោះដែលស្គាល់តៗគ្នា។ ចំពោះភ្ញៀវទេសចរ ចង់ទៅលេងកម្សាន្តមិនអាចធ្វើដំណើរតាមរថយន្តឡើងភ្នំបានទេ អាចជួលគោយន្តអ្នកភូមិពាក់ស្នែង ឬលោកពូផ្ទាល់ជិះពេញមួយថ្ងៃតម្លៃ១០ម៉ឺនរៀលប៉ុណ្ណោះ អាចជិះបានគ្នា១៥នាក់ ហើយប្រសិនបើចង់បានអ្នកនាំផ្លូវម្នាក់ទៀតត្រូវចំណាយ៤ម៉ឺនរៀលបន្ថែម។ ទៅដល់ទីនោះភ្ញៀវទេសចរប្រាកដជាលង់នឹងសម្រស់ធម្មជាតិដ៏ស្រស់ស្អាតបំផុត មានវាលស្មៅខៀវស្រងាត់ដាច់កន្ទុយភ្នែក ជាពិសេសផ្កាចាហួយរំលេចពណ៌ផ្កាឈូកគួរឱ្យគយគន់ក្រៃលែង។ អ្នកទៅលេងកម្សាន្តវេចខ្ចប់អាហារយកទៅញ៉ាំ ឬក៏អាចឱ្យអ្នកភូមិចម្អិនឱ្យក៏បានដែរក្នុងតម្លៃសមរម្យ និងជាអាហាររបស់ភូមិផ្ទាល់។ភ្នំអំពិលមានទីតាំងនៅ […]