ពត៌មាន

ប្រពៃណាស់លោកយាយអាយុ១០១ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ ទទួលបានអំណោយ…

នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅជូនលោកយាយ ហូ ខាំ អាយុ១០១ឆ្នាំ ដែលបានស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលាបឋមសិក្សាចតុមុខ រាជធានីភ្នំពេញ។ ជាមួយនោះដែរតំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញមកអបអរសាទរ និងជូនបាច់ផ្កាដល់លោកយាយ ដែលបានស័្មគ្រចិត្តចាក់វ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិន។ […]

ពត៌មាន

កាណាដា និងសហរដ្ឋអាមេរិក មនុស្សរាប់រយនាក់ត្រូបានស្លាប់ដោយសាររលក…

សាកសពមនុស្សជាច្រើននាក់ត្រូវបានគេរកឃើញនៅក្នុងលំនៅឋានដែលគ្មានម៉ាស៊ីនត្រជាក់ ឬកង្ហារ។ សាកសពខ្លះ គឺជាមនុស្សចាស់ដែលពួកគេត្រូវ បានគេជឿថាបានស្លាប់នៅក្នុងរលកកម្ដៅដ៏ខ្លាំងមួយ ដែលបានកើតឡើងនៅភាគខាងលិចនៃប្រទេសកាណាដា និងតំបន់ប៉ាស៉ីហ្វិកភាគពាយព្យ នៃសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។ ជុំវិញបញ្ហានេះ អាជ្ញាធរបានបង្កើតមជ្ឈមណ្ឌលផ្ដល់ភាពត្រជាក់ ដើម្បីចែកចាយទឹកដល់អ្នកគ្មានផ្ទះសម្បែង និងចាត់វិធានការផ្សេងៗនានាផងដែរ។ ទោះជាយ៉ាងណា មនុស្សរាប់រយនាក់ត្រូវបានគេជឿថាបានស្លាប់គិតចាប់ពីថ្ងៃសុក្រសប្ដាហ៍មុន រហូតមកដល់ថ្ងៃអង្គារសប្ដាហ៍នេះ។ អ្នកត្រួតពិនិត្យសុខភាពនៅរដ្ឋអូរ៉េហ្គន (Oregon) សហរដ្ឋអាមេរិក បានគូសបញ្ជាក់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា […]